បន្លាលួសដែលទាហានថៃដាក់ពង្រាយ ត្រូវបានទាហានខ្មែររុះរើចេញពីតំបន់អានសេះ
បន្លាលួសដែលយោធាថៃបានដាក់ពង្រាយត្រូវបានយោធាកម្ពុជារុះរើ និងគ្រឿងចក្រក៏ត្រូវបញ្ឈប់នៅថ្ងៃទី០៥ ខែសីហា ក្រោយពីបានដាក់ពង្រាយនៅតំបន់អានសេះ កាលពីថ្ងៃទី០៤ ខែសីហា។ ក្រសួងការពារជាតិបានឱ្យដឹងថា ការសម្រេចរុះរើបន្លាលួស កើតឡើងក្រោយពេលភាគីកម្ពុជា-ថៃប្រចាំការនៅតំបន់អានសេះ នៅខេត្តព្រះវិហារ បានជួបពិភាក្សា និងចរចាគ្នា។
ដោយ ប្រាជ្ញ ចេវ